ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍

[English Below]

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍


នារសៀល ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍បានជួបពិភាក្សាការងារ និងរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។ គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះគឺ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យទេសចរណ៍។ ផ្អែកតាមអនុស្សរណៈនៃការយោគយល់គ្នានេះ ស្ថាប័នទាំងពីរនឹង៖
១.តែងតាំងមេធាវីប្រចាំក្រសួងទេសចរណ៍
២.បន្ដចូលរួមប្រឹក្សា និងពិគ្រោះយោបល់ផ្នែកច្បាប់
៣.ជួយសម្របសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងវិស័យទេសចរណ៍
៤.ផ្ដល់ការបណ្ដុះបណ្ដាលជូនមន្ដ្រីនៃក្រសួងទេសចរណ៍ ក៏ដូចជាចូលរួមផ្សព្វផ្សាយសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ គួរបញ្ជាក់ផងដែរថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី១ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាលើកទី២ ដែលបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។


Signing Ceremony of the Memorandum of Understanding between the Bar Association of the Kingdom of Cambodia and the Ministry of Tourism


On the afternoon of Thursday, 3rd September 2026, the Bar Association of the Kingdom of Cambodia and the Ministry of Tourism held a meeting and signing ceremony for a Memorandum of Understanding between the two institutions. The ceremony was presided over by H.E. HUOT Hak, Minister of Tourism, and Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, with the participation of leaders from both institutions. The purpose of the Memorandum of Understanding is to strengthen cooperation in promoting legal awareness and the implementation of laws in the tourism sector. Under the Memorandum of Understanding, the two institutions will:
1. Appoint an Attorney to serve at the Ministry of Tourism.
2. Continue providing legal advice and consultation.
3. Assist in coordinating and resolving disputes related to the tourism sector.
4. Provide training to officials of the Ministry of Tourism and contribute to promoting the potential of Cambodia’s tourism sector more broadly. It is worth noting that the Bar Association of the Kingdom of Cambodia and the Ministry of Tourism previously signed their first Memorandum of Understanding on 22nd March 2021. The signing ceremony held today marks the second MoU between the two institutions, reaffirming their continued commitment to strengthening cooperation.

E2

E2

E2

E2

E2

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top