លោកមេធាវី សាំង វណ្ណៈ អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី

[English Below]

លោកមេធាវី សាំង វណ្ណៈ អមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី


នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអមដំណើរឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូ និងលោកមេធាវី សាំង វណ្ណៈ បានសួរសុខទុក្ខ និងសាកសួរអំពីស្ថានភាពសុខភាពរបស់ឯកឧត្តមបណ្ឌិត សាយ បូរី ព្រមទាំងជូនពរឱ្យឯកឧត្តមបណ្ឌិត ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។


Attorney SAING Vannak Accompanies H.E. KOEUT Rith, Deputy Prime Minister to Pay a Visit to H.E. Dr. SAY Bory


On Tuesday morning, 1st September 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, accompanied H.E. KOEUT Rith, Deputy Prime Minister and Minister of Justice, together with H.E. LY Chantola, Secretary of State of the Office of the Council of Ministers and former President of the Bar Association of the Kingdom of Cambodia, H.E. KHEANG Seng, Vice President of the Anti-Corruption Unit, and the delegation, to pay a visit to H.E. Dr. SAY Bory, who is currently receiving medical treatment at Calmette Hospital in Phnom Penh. During the visit, H.E. Deputy Prime Minister, the delegation, and Attorney SAING Vannak inquired about H.E. Dr. SAY Bory’s health and medical condition. They also conveyed their best wishes for his speedy recovery and improved health.

C1

C2

C3

C4

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top