កិច្ចប្រជុំត្រៀមដាក់ឱ្យដំណើរការគេហទំព័រ និងកម្មវិធីទូរស័ព្ទថ្មីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

[English Below]

កិច្ចប្រជុំត្រៀមដាក់ឱ្យដំណើរការគេហទំព័រ និងកម្មវិធីទូរស័ព្ទថ្មីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំត្រៀមដាក់ឱ្យដំណើរការគេហទំព័រ និងកម្មវិធីទូរស័ព្ទថ្មីរបស់គណៈមេធាវី ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងមានការចូលរួមពីអនុប្រធាន បុគ្គលិកនាយកដ្ឋាន ព្រមទាំងអ្នកជំនាញ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលដៅពិនិត្យ និងបញ្ចប់ការរៀបចំគេហទំព័រ និងកម្មវិធីទូរស័ព្ទ មុននឹងដាក់ឱ្យដំណើរការ ដោយពិនិត្យមើលលើ៖
១. ការធ្វើបទបង្ហាញអំពីគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីពីអ្នកជំនាញ
២. ការពិនិត្យ និងពិភាក្សាលើទម្រង់នៃការរចនាគេហទំព័រ និងកម្មវិធីទូរស័ព្ទដែលត្រូវធ្វើការកែតម្រូវបន្ថែម
៣. ការពិនិត្យ និងពិភាក្សាលើបញ្ហាផ្សេងៗ ដើម្បីត្រៀមលក្ខណៈដាក់ឱ្យដំណើរការគេហទំព័រ និងកម្មវិធីទូរស័ព្ទ។
គួរបញ្ជាក់ផងដែរថា ការដាក់ឱ្យប្រើប្រាស់សាកល្បងនូវគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវី នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈការជូនដំណឹងរបស់គណៈមេធាវី។


Meeting on the Preparation for Launching the New BAKC Website and Mobile Application


On the morning of Friday, 28th August 2026, the Bar Association of the Kingdom of Cambodia (BAKC), through the Department of Research, Publication, and Dissemination as the coordinating unit, organized a meeting on the preparation for launching the BAKC Website and Mobile Application. The meeting was led by Attorney TEP Bophal, Director of the Department of Research, Publication, and Dissemination, with the participation of Deputy Director, department staff members and technical experts. The meeting was held to review and finalize the website and mobile application prior to their launch, focusing on the following key areas:
1. A demonstration by the technical experts on the Bar Association’s website and mobile application.
2. Review and discussion of the design, and layout of the website and mobile application, including areas requiring further adjustments; and
3. Review and discussion of other matters in preparation for the launch of the website and mobile application.
The Bar Association’s new website and mobile application will soon enter the testing phase, with further details to be announced by the Bar Association.

A1

A2

A3

A4

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top