សេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នគេហទំព័ររបស់គណៈមេធាវី
សេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នគេហទំព័ររបស់គណៈមេធាវី
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសមាជិក-សមាជិកា គណៈមេធាវី និងសាធារណជនឱ្យបានជ្រាបថា គណៈមេធាវីនឹងផ្អាកដំណើរការជាបណ្តោះអាសន្នគេហទំព័ររបស់គណៈមេធាវី ដែលមានអាសយដ្ឋាន www.bakc.org.kh ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ការផ្អាកដំណើរការគេហទំព័រជាបណ្តោះអាសន្ននេះ គឺដើម្បីអនុវត្តការងាររៀបចំ និងអភិវឌ្ឍគេហទំព័រថ្មី ដែលនឹងមានការកែលម្អលើរចនាសម្ព័ន្ធ មុខងារប្រើប្រាស់ និងមាតិកា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់ព័ត៌មាន និងសេវាកម្មតាមប្រព័ន្ធឌីជីថលជូនដល់សមាជិកគណៈមេធាវី និងសាធារណជន។ ក្នុងអំឡុងពេលនៃការផ្អាកដំណើរការនេះ កម្មវិធីទូរសព្ទរបស់គណៈមេធាវី ដែលមានឈ្មោះថា BAKC APP ក៏អាចនឹងមានការរអាក់រអួលផងដែរ។ គណៈមេធាវីនឹងជូនដំណឹងជាថ្មី នៅពេលគេហទំព័រថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការរអាក់រអួល ដែលអាចកើតមានក្នុងអំឡុងពេលនៃការផ្អាកដំណើរការនេះ។
Announcement on the Temporary Suspension of the Bar Association’s Website
The Bar Association of the Kingdom of Cambodia (BAKC) would like to inform its members and the public that the Bar Association’s website, www.bakc.org.kh , will be temporarily suspended from the date of this notice. This temporary suspension is necessary to facilitate the development of a new website, which will feature improvements to its structure, functionality, and content. These improvements aim to enhance the efficiency of providing information and digital services to BAKC members and the public. During this period, the Bar Association’s mobile application, BAKC APP, may also experience disruptions. BAKC will issue a further notice when the new website is officially launched. BAKC kindly asks its members and the public to take note of this information and apologizes for any inconvenience that may occur during the temporary suspension.

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070