ការចូលរួមរំលែកមរណទុក្ខ និងការប្រគល់តាវកាលិកសម្រាប់កូនរបស់មេធាវីដែលបានទទួលមរណភាព
ការចូលរួមរំលែកមរណទុក្ខ និងការប្រគល់តាវកាលិកសម្រាប់កូនរបស់មេធាវីដែលបានទទួលមរណភាព
នាព្រឹក ថ្ងៃសុក្រ ៧រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី ប៊ុន ណាវីណា អគ្គលេខាធិការរងគណៈមេធាវី ដឹកនាំប្រតិភូទៅចូលរួមពិធីបុណ្យសពកុមារា សំ វិសុទ្ធ ដែលត្រូវជាកូនប្រុសរបស់លោកស្រីមេធាវី លី មួយទៀង ដែលបានទទួលមរណភាព កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់លោកប្រធាន និងតាវកាលិកសម្រាប់កូនរបស់មេធាវីដែលបានទទួលមរណភាព ចំនួន ២.០០០.០០០ (ពីរលាន) រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធធ្វើនៅវត្តបុទុមគង្គា ហៅវត្តបាក់ខែង ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
Condolence Visit and The Handing over of Funeral Support Following the Passing of an Attorney’s Child
On the morning of Friday, 4th September 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney BUN Navina, Deputy Secretary-General of the Bar Association, to lead a delegation to attend the funeral of SAM Visoth, the son of Attorney LY Mouyteang, who passed away on 2nd September 2026. On this solemn occasion, Attorney BUN Navina delivered the President’s letter of condolence and provide financial support for the family in the amount of KHR 2,000,000 (two million riel) as a contribution to the funeral ceremony, which was held at Wat Botum Kongkea, also known as Wat Bak Khaeng, located in Bak Khaeng Village, Sangkat Preaek Lieb, Khan Chrouy Changvar, Phnom Penh.




Facebook
LinkIn
Twitter
RSS
Google+